(កំពង់ស្ពឺ)៖ លោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំហោងសំណំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨.០៦.១៩៥១-២៨.០៦.២០២៤ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។
អញ្ជើញចូលរួមជាគណៈធិបតីមាន៖ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ និងលោកវេជ្ជបណ្ឌិត ឈុន សំអូន អនុប្រធានក្រុមការងារចុះជួយឃុំហោងសំណំ និងសមាជិក សមាជិកាចូលរួមក្នុងកម្មវិធីនេះមាន ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណបក្សឃុំហោងសំណំ ប្រធាន អនុប្រធាន ជំនួយការ សាខាបក្សភូមិទាំង៩ សាខាបក្សសាលារៀន និងសមាជិកបក្ស ១០នាក់ ក្នុងមួយភូមិ សរុបចំនួន១២០នាក់។
លោកបណ្ឌិត បានឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភា ជូនដល់អង្គពិធី។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត កែរ រដ្ឋា បានជូនវត្ថុអនុស្សាវរីយ៍កំដរដៃនូវ សារុង១ និងថវិកា ១ម៉ឺនរៀល ក្នុងសមាជិកម្នាក់ៗផងដែរ៕