Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​លោក អូបាម៉ា ចង់ឃើញលោកស្រី គ្លីនតុន ជាស្ត្រីមាន «ឥទ្ធិពល» កាន់តំណែង​ប្រធានាធិបតី, លោក Trump មិនសមឡើយ

19-09-2016 12:14

(ញូយ៉ក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា សង្គមអាមេរិក ហាក់មិនទាន់បាន ផ្ដល់ទំនុកចិត្តគ្រប់គ្រាន់ដល់ស្រ្តីដែលមាន «ឥទ្ធិពល» ដែលនេះហើយជាមូលហេតុ ធ្វើឱ្យសហរដ្ឋអាមេរិក មិនទាន់អាចមានប្រធានាធិបតីជាស្រ្តីនាពេលកន្លងមក​។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

លោក អូបាម៉ា ដែលចង់ឃើញលោកស្រីហ៊ីលឡារី គ្លីនតុន កាន់ដំណែងបន្តពីលោក បានប្រាប់អ្នកឧបត្ថម្ភ លោកស្រី គ្លីនតុន ក្នុងទីក្រុងញូយ៉កថា ការបោះឆ្នោតរវាងអតីតរដ្ឋមន្រ្តីការបរទេសរបស់លោក និង លោក Donald Trump មកពីខាងគណបក្សសាធារណរដ្ឋ មិនគួរក្លាយជាការបោះឆ្នោតមានភាពតឹងតែង នោះឡើយ ទោះបីជាទស្សនៈនយោបាយផ្ទុយគ្នានៅក្នុងប្រទេស កំពុងបង្កភាពតានតឹងក៏ដោយ។

ជាមួយគ្នានោះដែរ លោកអូបាម៉ា ក៏បានលើកឡើងពាក់ព័ន្ធនឹងលោក Trump ដោយលោកបាន សង្កត់ធ្ងន់ដូច្នេះថា «កាលខ្ញុំប្រកួតប្រជែងជាមួយលោក John McCain យើងពិតជាមានការខ្វែងគំនិតគ្នា យ៉ាងស៊ីជម្រៅ ប៉ុន្តែខ្ញុំមិនអាចនិយាយបាននោះទេថា លោកមានគុណសម្បត្តិក្លាយជាប្រធានាធិបតី ឬយ៉ាង​ណា ​ហើយខ្ញុំក៏មិនអាចនិយាយបានដែរថា ការបោះឆ្នោតឱ្យលោក Mitt Romney នឹងក្លាយជា ការបំផ្លិចបំផ្លាញ។ ក៏ប៉ុន្តែចំពោះលោក Trump ខ្ញុំអាចនិយាយបានថា លោកមិនសាកសមធ្វើជាប្រធានាធិបតីនោះទេ»