(ញូហ្សេឡែន)៖ សមាគមខ្មែរញូហ្សេឡែន នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ទីក្រុងហាមិលតុន ប្រទេសញូហ្សេឡែន បានរៀបចំកម្មវិធីទទួលទានអាហារសាមគ្គីគ្រួសារខ្មែរ ដោយមានការចូលរួមយ៉ាងរីករាយពីសំណាក់បងប្អូន ពូមីងដែលរស់នៅទីក្រុងហាមិលតុន ទីក្រុងអ៊ុកឡែន និងបងប្អូនខ្មែរ ដែលអញ្ជើញមកពីទីក្រុងភ្នំពេញ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាលក្រៃលែង។
សមាគមខ្មែរញូហ្សេឡែន មានលោក លី ហេងសៀក ជាប្រធាន ដែលលោកជាពាណិជ្ជករខ្មែររស់នៅប្រទេសញូហ្សេឡែន។
សមាគមនេះត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់សេវាផ្សេងៗ ដែលបងប្អូនខ្មែររស់នៅប្រទេសញូហ្សេឡែន ត្រូវការ គឺសមាគមនឹងជួយដល់ពួកគាត់ ដូចជាការចែករំលែកបទពិសោធន៍ ការពិគ្រោះពិភាក្សាយោបល់ និងផ្នែកផ្សេងៗទៀត ដែលសមាគមអាចជួយបានដល់បងប្អូនខ្មែរដូចគ្នា៕