(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន រដ្ឋបាលព្រៃឈើមូលដ្ឋាន សហការជាមួយអាវុធហត្ថខេត្ត និងមានការឯកភាពពី លោក លី ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក វណ្ណ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរ បានចុះត្រួតពិនិត្យ ទីតាំងសិប្បកម្មកែច្នៃឈើ ១កន្លែង នៅស្រុកក្រគរ រឹបអូសឈើប្រណិតប្រភេទ រាជកុល គគីរ ធ្នង់ និងឈើប្រណិតជាច្រើនទៀត ដែលគ្មានច្បាប់អនុញ្ញាតបានចំនួន ជាង៨ម៉ែត្រគូប។
ការចុះបង្រ្កាបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីតាំងសិប្បកម្ម១កន្លែង ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ឈើប្រណិតដែលរឹបអូសបានរួមមាន រាជកុល គគីរ ធ្នុង ព្រមទាំងគ្រឿងសង្ហារឹមដែលធ្វើអំពីឈើចំនួនទៀត ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ ឈឿង ឈូក អាយុ៥១ឆ្នាំ៕