(ទីក្រុងទ្បុងប៊ិច, អាមេរិក)៖ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក កែវ វ៉ាន្នី ជំនួយការផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច និងជាប្រធានរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានដឹកនាំក្រមការងារ រួមមានលោក ចៅ សម្បត្តិ, លោក កែវ ផាន, លោក ងួន រស្មី, លោក សាន សុខសីហា, លោក ស៊ុំ សុភាព, លោក ចៅ វាសនា ជាពិសេសក្រុមការងារតាមបណ្តាលអនុសាខាគណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាគណៈកម្មការរៀបចំកម្មវិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានការអញ្ជើញចូលរួមសរុបប្រមាណ៥៥០នាក់។

លោក កែវ វ៉ាន្នី បានថ្លែងថា គោលបំណង នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីអាមេរិកជាមួយបងប្អូនខ្មែរយើងនេះ គឺដើម្បីធ្វើឱ្យសមាជិក សមាជិកា គណបក្សគ្រប់រូប និងមហាជន ជាពិសេសស្រទាប់យុវជននៅក្រៅប្រទេស បានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលគណបក្សសម្រេចបាន ជូនជាតិ មាតុភូមិ ក្នុងរយៈពេលជាង៤៥ឆ្នាំមកនេះ។

ជាមួយគ្នានោះដែរ លោក កែវ វ៉ាន្នី បានគូសបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ សរុបចំនួន២០ដងរួចមកហើយ ដែលនេះបានបង្ហាញយ៉ាងច្បាស់ អំពីការចាក់គ្រឹះយ៉ាងរឹងមាំ នូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី អាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អណ្តូងទឹក អគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម... ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ ជាក់ស្តែងដូចជាគម្រោងស្ថាបនា «ព្រែកជីកហ្វូណនតេជោ» គឺត្រូវតែសម្រេចឱ្យបាន ដើម្បីជាប្រយោជន៍ជាតិ តគ្រប់ជំនាន់។

គណៈកម្មការរៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានដូចជា៖

១.លោក នូវ ផល្លី ប្រធានអនុសាខាបក្សទីក្រុងឡុងប៊ិច
២.លោក យក់ សុភារដ្ឋ ប្រធានយុវជនបក្សទីក្រុងទ្បុងប៊ិច
៣.លោក គួ ឆាយ ប្រធានកិត្តិយស អនុសាខាបក្សទីក្រុងឡុងប៊ិច
៤.លោក ហ៊ួត គឹមឆា ប្រធានអនុសាខាបក្សទីក្រុង Los Angeles
៥. លោកស្រី ប៉ាង វណ្ណនេសា ប្រធានយុវជនបក្សទីក្រុង រីវើសាយ
៦.លោក អ៊ុក ច័ន្ទរិទ្ធ ប្រធានយុវជនបក្សទីក្រុង los Angeles
៧.លោក ហ៊ីង ដែនម៉ាក្លីន ប្រធានអនុសាខាបក្ស ទីក្រុង Orange county
៨.លោក លឹម តូនីហុយ ប្រធានយុវជនបក្សទីក្រុង Orange County
៩.លោក យស បូវណ្ណៈ ប្រធានអនុសាខាបក្សទីក្រុង Signal hill
១០.លោកជំទាវ លី ស៊ីថារី ប្រធានយុវជនបក្សទីក្រុង Signal hill
១១.លោក មិន មានវុធ ប្រធានអនុសាខាបក្សទីក្រុង រីវើសាយ
១២.លោក ហុីង ដែនម៉ាក្លីន ប្រធានអនុសាខាបក្ស ទីក្រុងអូរ៉េនខោនធី
១៣.លោក ម៉ៅ មនោរ៉ា ប្រធានអនុសាខាបក្សទីក្រុង សាន់ ប៊ឺណាឌីណូ
១៤. លោក ខេននិត ស៊ីយ៉ាង ប្រធានអនុសាខាបក្សទីក្រុង កូវីណា
១៥. លោកស្រី ទ្បេង អមរា អនុប្រធានអនុសាខាបក្សទីក្រុង កូវីណា
១៦.លោក នៅ ញ៉ន ប្រធានកិត្តិយសអនុសាខាបក្សទីក្រុងស្តុកតុន
១៧.លោក អេង សំបូរ ប្រធានយុវជនបក្សទីក្រុង រ៉ូសមីត
១៨.លោក យ៉ាង ស៊ីនណារ៉ា ប្រធានយុវជនបក្សទីក្រុង តាម៉េកូទ្បា
១៩.លោក តាំង សម្បត្តិ ប្រធានយុវជនបក្សទីក្រុង ផារ៉ាម៉ោន
២០.លោកស្រី ម៉ៅ ស្រីលីន ប្រធានយុវជនបក្សទីក្រុង ទ្បាម៉េសា
២១.លោក ឈរ សុីនហៃ ប្រធានយុវជនបក្សទីក្រុង ខូស្តាមេសា
២២.លោក ធី សម្បត្តិ ប្រធានយុវជនបក្សទីក្រុងដោនី
២៣.លោក យូ គឹមសុង ប្រធានយុវជនបក្សទីក្រុងស្តុកតុន
២៤.លោក អ៊ុក ចន្ថា ប្រធានយុវជនបក្សទីក្រុង Oakland
២៤.លោក ខេង ធារ៉ា ប្រធានយុវជនសាខាបក្សទីក្រុង ភីកស្ពីត
២៥.លោក យិន ម៉ុង ប្រធានអនុសាខាបក្ស ទីក្រុង ម៉ូដេស្តូ
២៦.លោក ខៀវ សុធា ប្រធានយុវជនបក្សទីក្រុង ហូលីវូត
២៧.លោកស្រី ប្រាក់ នីណា អនុប្រធានយុវជនបក្សទីក្រុង ខូស្តាមេសា
២៨.លោក អេនឌី ឆូវ អនុប្រធានខាសាបក្សទីក្រុង អូរ៉េនខោនធី
២៩.លោក យាំង សិនណារ៉ា ប្រធានយុវជនបក្សទីក្រុង តាម៉េកូទ្បា
៣០.លោក តុង ហ៊ន អនុប្រធាមយុវជនបក្ស ទីក្រុងស្តុកតុន
៣១.លោក កោ សុផល្លីឃាង អនុប្រធានយុវជនបក្សទីក្រុងដោនី
៣២.លោក យូ សុធារ៉ា អនុប្រធានយុវជនបក្សទីក្រុងរីវើសាយ
៣៣.លោក សុក ផេងហាក់ អនុប្រធានយុវជនបក្សទីក្រុងរីវើសាយ