(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយ នៅវត្តមហាមន្ដ្រី ដោយសារតែស្រុតធ្នឹមសាលាឆាន់ ធ្វើឲ្យផ្អើលអស់ព្រះសង្ឃ តាជីយាយជីនិងពុទ្ធបរិស័ទ នាំគ្នារត់ព្រាត។
លោក យិន សាន អធិការខណ្ឌចំការមន បានបញ្ជាក់ថា ពិតជាមានការហេតុការណ៍នេះ កើតឡើងមែន ប៉ុន្ដែមិនអ្នកណាមានគ្រោះថ្នាក់នោះទេ។ ជាមួយហេតុការណ៍នេះ ព្រះចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានបានសម្រេចបិត មិនឲ្យប្រើប្រាស់មួយរយ:សិន៕