(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោក ហុង វណ្ណឌី ជា «ឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា លោក ហុង វណ្ណឌី ត្រូវបានគេដឹងថា ជាអ្នកជំនួញ វិស័យអចលនទ្រព្យ វ័យក្មេងមួយរូប និងជាថៅកែសិប្បកម្ម ឡឥដ្ឋ ធំមួយ នៅទឹកដីខេត្តកំពង់ចាម៕