(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលក្រុមការងារផ្នែកឯកជន របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន (Government-Private Sector Forum- G-PSF) បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

សមាសភាពក្នុងសេចក្តីសម្រេចនេះ មានតួនាទីសំខាម់ក្នុងការសម្របសម្រួល សម្រាប់គ្រប់ក្រុមការងារទាំង ១៦ផ្នែកឯកជន និងបង្កភាពងាយស្រួល ដល់ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សម្របសម្រួលបជាមួយ ភាគីរាជរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ក្រោមយន្តការ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងគោបំណងធ្វើយ៉ាងណាសម្រួលដោះស្រាយ បញ្ហាប្រឈមនានា ដល់សកម្មភាព ពាណិជ្ជកម្ម អាជីវកម្ម ធុរកិច្ច វិនិយោគជាតិ-អន្តរជាតិនៅកម្ពុជា។

ក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ មានអ្នកឧកញ៉ា លឹម ហេង ជាប្រធាន និងមានអនុប្រធាន សមាជិកចំនួន ៨​នាក់ផ្សេងទៀត៕