(ភ្នំពេញ)៖ សហជីពជាច្រើន បានចេញមុខជំទាស់ នឹងរបាយការណ៍របស់អង្គការសង់ត្រាល់ (Central) ស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងវិស័យកាត់ដេរ ដែលបានវាយតម្លៃពីសហជីពក្នុងរោងចក្រចំនួន១៤ កាលពីដើមខែមិថុនានេះ។ តំណាងសហជីពដែលជំទាស់នឹងរបាយការណ៍របស់អង្គការសង់ត្រាល់នេះ បានអះអាងថា សង់ត្រាល់ធ្វើការដោយគ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវ ដោយដកស្រង់ប្រភពមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល មកវាយប្រហារស្ថានភាពការណ៍ការងារនៅកម្ពុជា ដោយបំពាន និងមិនមែនជាការពិត។

សហជីពជាច្រើនបានទាមទារឲ្យអង្គការអង្គការសង់ត្រាល់ចេញមុខមកកែតម្រូវអំពីស្ថានភាពការងារ និងសហជីពនៅកម្ពុជា និងទាមទារឲ្យសង់ត្រាល់សូមទោសជាសាធារណៈ ចំពោះរបាយការណ៍ដែលគ្មានវិជ្ជាជីវៈរបស់ខ្លួនផងដែរ។

ដូច្នេះដើម្បីជ្រាបកានតែច្បាស់ថាតើ បណ្ដាសហជីពដែលប្រឆាំងនឹងរបាយការណ៍សង់ត្រាល់ មានបំណងទាមទារអ្វីខ្លះ និងមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថា របាយការណ៍ពិតជាគ្មានវិជ្ជាជីវៈ? ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ កម្មវិធី Fresh Talk របស់យើងមានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមដោយក្នុងនោះមាន៖

• លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ
• លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕