(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង៤ដាច់ដោយឡែកពីគ្នា ជូនចំពោះ លោក សុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញ អនុញ្ញាតឲ្យ លោក សុន ឆ័យ លោកស្រី មូរ សុខហូរ លោកស្រី កែ សុវណ្ណរតន៍ និងតំណាងរាស្រ្តគណបក្សបក្សសង្រ្គោះជាតិមួយចំនួនទៀត ចូលសួរសុខទុក្ខ លោក ហុង សុខហូរ, លោក អ៊ុំ សំអាន និងលោក ស៊ាង ចែត និងអ្នកជាប់ឃុំឃាំងទាំង១៥រូប ដែល កំពុងតែជាប់នៅក្នុងពន្ធនាគារព្រៃស នាពេលបច្ចុប្បន្ននេះ។
យោងតាមលិខិតអនុញ្ញាតចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក សុន ឆ័យ លោកស្រី មូរ សុខហូរ លោកស្រី កែ សុវណ្ណរតន៍ និងតំណាងរាស្រ្ត គណបក្សបក្សសង្រ្គោះជាតិ មួយចំនួនទៀត អាចចូលសួរសុខទុក្ខ អ្នកជាប់ក្នុងពន្ធនាគារ នាវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ។
យោងតាមលិខិតបញ្ជាក់របស់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណើចូលសួរសុខទុក្ខ តុលាការពុំយល់ទាស់ឡើយ ប៉ុន្តែតម្រូវ ឲ្យអ្នកចូលជួប ត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុង របស់ពន្ធនាគារ៕
សូមអានលិខិតជូនដំណឹង មានខ្លឹមសារនៅខាងក្រោមនេះ៖