(ភ្នំពេញ)៖ របាយការណ៍សង្ខេបស្ដីពីសកម្មភាព កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន៥០០អង្គ/នាក់ រយៈពេល៧ថ្ងៃ ជារៀងរាល់ឆ្នាំ សរុបចំនួន ១០វគ្គកន្លងមក ដែលមានសិក្ខាកាមចូលរួមបដិបត្តិអប់រំចិត្ត សរុបចំនួន ៤៨៩៩ អង្គ/នាក់ និងសិស្ស-និស្សិត សរុបចំនួន ១៥០០០ នាក់ នៅទីកន្លែង វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០ អង្គ/នាក់ រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ នៅវត្តភ្នៀតសិម្ពលី នឹងឈានមកហើយ។ ពិធីបើកម្មវិធីបំបួស និងប្រព្រឹត្តនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះជារបាយការណ៍៖