(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីការគ្រប់គ្រងបុគ្គលិក និងបទបញ្ញត្តិហិរញ្ញាវត្ថុ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ពិធីនេះ រៀបចំឡើងក្រោមអធីបតីភាព លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំ មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកសភា នៃបណ្តាប្រទេសដែលជាសមាជិកសភាតំបន់អាស៊ី ក្នុងចំណោមប្រទេសសមាជិករបស់ APA ចំនួន៤២ប្រទេស ដើម្បីពិនិត្យនូវខ្លឹមសាររបស់គណៈកម្មាធិការអចិន្រ្តៃយ៍ទាំង៤ ដែលមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៩ មុននឹងដាក់ជូនមហាសន្និបាត សភាតំបន់អាស៊ីលើកទី៩ ធ្វើការអនុម័ត៕