(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស។
លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែលប្រារព្ធធ្វើឡើងនៅបរិវេណទួលចាន់ព្រហ្ម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ដូចមានអ្នកចូលរួមជាង៥០០នាក់។
ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានអាននូវសន្ទសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក្នុងពិធីរំព្ញកខួបលើកទី៧៣ ថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា និងបានពាំនាំនូវការផ្តំាផ្ញើសាកសួសុខទុក្ខរបស់សម្តេចប្រធាន ជូនដល់បងប្អូនទាំងអស់ក្នុងថ្ងៃដ៏ពិសេសនៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។
លោកស្រីបានថាបន្តថា គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស ដែលពោពេញទៅដោយភាពសប្បាយរីករាយ និងការអភិវឌ្ឍ។ ហើយសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋ ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។
លោកស្រី ឃួន ឃុនឌី បានបន្ថែមទៀតថា ត្រូវខិតខំប្រឹងប្រែងថែរក្សានូវកេមរតមួយនេះ ពីព្រោះវាជារឿងពិត ហើយយើងក៏មិនអាចបំភ្លេចនៃកាពិតនេះដែរ ដូច្នេះយើងក៏ត្រូវតែថែរក្សា ការពារ នូវអ្វីដែលយើងបានទទួលមកពេលដល់បច្ចុបន្ននេះ កុំឱ្យសាបសូន្យ កុំឱ្យមហ្តរាយទៅវិញ យើងត្រូវតែនាំគ្នាធ្វើអោយបានគង់វង្សនៅសន្តិភាពជារៀងរហូត ព្រោះសព្វថ្ងៃនេះយើងក៏បានឃើញអ្វីៗទាំងអស់ បានកើតមកជាបន្តបន្ទាប់ ហើយក៏មិនចាញ់ប្រទេសដទៃៗឡើយ៕