អាកាសធាតុលើផ្ទៃសមុទ្រព្រឹកថ្ងៃនេះ ផ្ទៃមេឃមានពពកច្រើន ទឹករលកយោលមួយៗ សូមភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់
19-09-2016 09:47
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ហើយខ្យល់បក់ខាងលើតិចៗ និងទឹករលកយោលមួយៗ ប៉ុន្ដែអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់ខាងលើតិចៗ ទឹករលកយោលមួយៗ នៅចន្លោះឃ្លង មធ្យម។ ឆ្នេរអូរឈើទាលខ្យល់បក់កន្រ្តាក់ និងទឹករលកមធ្យម។ អាកាសធាតុបែបនេះ ស្ថិតក្នុង ការប្រុងប្រយត័្នខ្ពស់»។
យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕