(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមិទ្ទីញអបអរសាទរទិវាខួបលើកទី ៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាចូលរួមប្រមាណ៣៥០នាក់ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក សោម ស៊ុន បានអានសន្ទរថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងមិទ្ទីញខួបលើកទី៧៣ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមដោយបានគូសបញ្ជាក់ពីស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកងកម្លំាងរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ នៃរបបអាវខ្មៅប៉ុល ពត អៀង សារី ខៀវ សំផន និងបានការពារទប់ ស្កាត់មិនឲ្យរបបនេះវឹលត្រឡប់មកវិញបាន។

បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបានធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ និងកំពុងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី  ដើម្បីដឹកនាំប្រទេស បន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត ជាក់ស្តែងគឺគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ  ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដែលនឹងគ្រោងបើកការដ្ឋានស្ថាបនានៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ និងបានសំណូមពរដល់សមាជិកបក្ស និងប្រជា ពលរដ្ឋទាំងអស់ មេត្តាបន្តគាំទ្រគណ បក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង  ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកស្រី មឿង សុខឃីម តំណាងឱ្យសមាជិក សមាជិកានៃអង្គមីទ្ទិញ បានធ្វើការប្តេជ្ញាចិត្ត ទី១ បន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីមានសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន រុងរឿងបន្ថែមទៀត ពិសេសគាំទ្រយ៉ាងពេញទំហុឹងនូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ​។ ទី២.ប្តេជ្ញាចូលរួមអនុវត្ថតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ឲ្យទទួលបានជោគជ័យ និងទី៣ ប្តេជ្ញាទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជារៀងរហូត៕