(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសំរោង​ ខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣៤០នាក់ នៅសាលាស្រុកសំរោង ខេត្តតាកែវ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានប្រកាសតែងតាំងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោង​ ដែលលោក ថោង​ ចិន្តា​ ជាប្រធានក្រុមការងារ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការ នៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕