(កំពត)៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យទីតាំងសាងសង់កំពង់ផែទេសចរណ៍ និងតំបន់ត្រៀមបម្រុងអភិវឌ្ឍន៍ទីក្រុងកំពតថ្មី នៅខេត្តកំពត។

គណៈកម្មាធិការនេះដឹកនាំ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា ព្រមជាមួយក្រុមមន្រ្តីអ្នកជំនាញជាច្រើននាក់ទៀត។

សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ និងគម្រោងអភិវឌ្ឍទីក្រុងថ្មី ក្នុងខេត្តកំពតនេះ ត្រូវបានអ្នកជំនាញធ្វើការសិក្សាអស់រយៈពេល ៤ឆ្នាំមកហើយ ហើយបើគិតជាទំហំទឹកប្រាក់វិញមានតម្លៃដល់ទៅ ជាង១០លានដុល្លារ៕