(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ មានគ្រោះថ្នាក់កើតឡើង ១១លើក ក្នុងនោះយប់៤លើក បានសម្លាប់មនុស្ស៨នាក់ របួសធ្ងន់៦នាក់ និងរបួសស្រាល១០នាក់ ខូចខាតយានយន្ត១៨គ្រឿង ក្នុងនោះមានម៉ូតូ៩គ្រឿង រថយន្តតូច៧គ្រឿង និងធន់ធំ២គ្រឿង។
ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ រួមមានបើកល្បឿនលឿន មិនប្រកាន់ស្តាំ ស្រវឹង ប្រជែង មិនគោរពសិទ្ធ និងងងុយដេកជាដើម។
សូមចម្រាបថា នៅរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ១៦៩លើក សម្លាប់មនុស្ស៧៧នាក់ និងរបួស២៧៣នាក់៕