(ញូយ៉ក)៖ អភិបាលក្រុងញូយ៉កលោក Andrew Cuomo បានថ្លែងនៅមុននេះបន្តិចថា ការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅទីក្រុងដ៏ល្បីរបស់អាមេរិក ស្ថិតនៅភាគខាងជើងមួយនេះ និងបានបង្កឲ្យមនុស្ស ២៩នាក់រងរបួសនោះ គឺជាការប្រព្រឹត្តអំពើភេរវកម្ម ប៉ុន្តែលោកមិនបាន បញ្ជាក់ថាក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយការសង្ស័យនោះឡើយ។ នេះបើតាម CNN ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។
សូមជំរាបថា ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅម៉ោង ៨៖៣០ នាទី យប់ (ម៉ោងនៅក្នុងទីក្រុង ញ៉ូយ៉ក) នៅចន្លោះរុក្ខវិថីទី៦ និង រុក្ខវិថីទី៧ ផ្លូវលេខ ២៣ នៃសង្កាត់ Chelsea ក្នុងតំបន់ Manhattan ស្ថិតនៅកណ្ដាលទីក្រុង New York៕