(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានថា ការផ្សព្វផ្សាយតាមប្រព័ន្ធតេឡេក្រាមអំពីការផ្តល់ជំនួយជាថវិកាដល់ប្រជាជនកម្ពុជាចន្លោះពី ៥០០ ដុល្លារ ទៅ ១៥០០ ដុល្លារអាម៉េរិក ដោយគ្រាន់តែបញ្ចូលលេខទូរសព្ទផ្ទាល់ខ្លួន ដែលក្នុងនោះក៏មានភ្ជាប់ការប្រើប្រាស់រូបភាពរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមជាមួយនឹងរូបប្រជាជនដើម្បីជាការអូសទាញផងដែរ ជារឿងឆបោក និងបង្កើតឡើងក្នុងគោលដៅទុច្ចរិតដើម្បីលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់។

ក្រសួងព័ត៌មាន បានអំពាវនាវឲ្យសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងសូមមេត្តាប្រុងប្រយ័ត្នកុំបើកលើតំណរដែលមានការសង្ស័យ និងមិនមានព័ត៌មានច្បាស់លាស់ ដើម្បីចៀស វាងការចាញ់ កលឆបោក និងត្រូវបានជនខិលខូចលួចយកគណនីតេឡេក្រាមយកទៅធ្វើសកម្មភាពឆបោក បន្តផ្សេងទៀត។ ករណីមានការសង្ស័យ សូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖