(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកសូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយមិនពិត របស់គណនី «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

ក្រសួងសុខាភិបាលបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះ គឺ ជាព័ត៌មានក្លែងក្លាយ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា «សូមច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ ជាព័ត៌មានក្លែងក្លាយ។ ក្រសួងសុខាភិបាល ស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់»