(កណ្តាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត និងក្រោមការ សម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លឹម សុគន្ថា បានបើកការស្រាវជ្រាវ តាមចាប់ជនល្មើសម្នាក់ ដែលបានគំរាមទៅសង្សារបស់ខ្លួន ឲ្យផ្ញើប្រាក់ បើមិនដូច្នេះទេនឹង បញ្ចេញរូបអាក្រាត កាយទាំងនោះ ក្រោយពីជននេះបានលួងលោម នារីរងគ្រោះជាសង្សាឲ្យផ្ញើរូបថត អាក្រាតតាម Facebook កាលពីពេលកន្លងទៅ។
មន្រ្តីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ការតាមចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងខណ: ជនល្មើសបានណាត់ ជាមួយនារីជាសង្សា នៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ជនល្មើសរូបនេះមានឈ្មោះ កាន សុគន្ធា រិទ្ធ អាយុ២២ឆ្នាំមានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ រីឯជនរងគ្រោះមានឈ្មោះ វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំមុរបរសិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមមន្រ្តីនគរបាល អស់រយៈពេលជាយូរមកហើយដែលជនរងគ្រោះ និងជនល្មើសបានស្គាល់គ្នា និងមានការរាប់អានគ្នាជាមិត្តភ័ក្រ្តធម្មតា។
លុះមកដល់ឆ្នាំ ២០១៥ ក៏មានការស្រឡាញ់គ្នា ជាសង្សារហូត បានដេករួមភេទជាមួយគ្នាច្រើនដង មកហើយ។ ក្រោយមកក៏បែកបាក់គ្នា រួចក៏ជួបគ្នាវិញ។ ពេលមួយជនល្មើសបាន ទៅលេងម្តាយ ដែលទៅធ្វើការ នៅប្រទេសចិនហើយបានផ្ញើរសារ មកអោយជនរងគ្រោះថតរូបស្រាត ៨ប៉ុស្តិផ្ញើរតាមសារអោយខ្លួនវិញ។
ជនរងគ្រោះក៏បានថតរូបផ្ញើរទៅអោយ ជនល្មើសមែន។ មកដល់ប្រហែលពាក់កណ្តាលឆ្នាំ២០១៦ ជនល្មើសបានមកស្រុកខ្មែរវិញបានផ្ញើរសារ គំរាមដល់ជនរងគ្រោះថា (ត្រូវរកលុយអោយបាន ៤០០ដុល្លារ) បើមិនបានទេខ្លួននឹងផ្សាយរូបអាក្រាត តាមប្រពន្ធ័វេបសាយ Facebook ពីរូបអាសអាភាស អោយគេឯងឃើញ ។
ជនរងគ្រោះមានការភ័យខ្លាច បានដើរខ្ចីលុយមិត្តភក្ត័ អោយជនល្មើសភ្លាម។ បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦ជនល្មើស បានផ្ញើរសារមកម្តងទៀត តាមទូរសព្ទ័លេខ ០១០ ៥០៨ ១០០ ថា (ត្រូវរកលុយអោយបានចំនួន ៣០០ដុល្លារ) បើមិនបានក្នុងថ្ងៃទី២៥ខែ៩ឆ្នាំ២០១៦ វេលាម៉ោង ៧៖៣០នាទី ខ្លួននឹងបង្ហោះរូបអាសអាភាសតាមវេបសាយ (facebook) ហើយ។
ជនរងគ្រោះបានផ្ញើរសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន តែជនល្មើសឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយ អោយតែបានលុយ។ ភ្លាមនោះជនរងគ្រោះមិនដឹង រកលុយឯណាក៏សំរេចចិត្ត មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិតាខ្មៅ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តែម្តងបន្ទាប់ពីខ្លួនត្រឡប់ មកពីធ្វើការនៅភ្នំពេញវិញ។
ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមកកំលាំង ជំនាញយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលតាខ្មៅ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨
ខែឆ្នាំដដែលវេលាម៉ោង ០៩ និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនល្មើស បាននៅចំណុចសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល នៅពេលជនល្មើសទៅយកលុយ ពីជនរងគ្រោះតាមការ ទាមទារពីជនល្មើស។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានគំរាមទារលុយពីជនរងគ្រោះ ជាថ្នូរនិងការមិនបង្ហោះរូប អាសអាភាសរបស់ ជនរងគ្រោះប្រាកដមែនដោយលើកទី១ បាន៣៥០ដុល្លារ មិនចាំថ្ងៃខែនៅផ្ទះសំណាក់ ៣៦២ ទល់មុខផ្សារតាខ្មៅថ្មី លើកទី២ ទារ៣០០ដុល្លាដោយណាត់ជួបគ្នា នៅសួនច្បារមាត់ទន្លេ មិនទាន់បានលុយផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួនកម្លាំង នគរបាលបានដកហូត ម៉ូតូ០១គ្រឿងម៉ាកSCOOPY ពណ៌សសេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល 1Q-1635 ទូរស័ព្ទដៃ ០១គ្រឿងម៉ាក iPhone 5s កាបូបដៃពណ៌ខ្មៅ ចំនួន០១ និងលុយខ្មែរចំនួន ១៣០០០ រៀល៕