(កំពង់ឆ្នាំង)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ស្ត្រីមេ ម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៥៨គ្រួសារ មកពីចំភូមិចំនួន៣ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា តាងនាមឱ្យកាកបាទក្រហមកម្ពុជាលោកស្រីសូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលសម្ដេចតែងតែគិតគូរអំពីសុខ ទុក្ខនិងជួយដោះស្រាយរាល់ការលំបាកជូនប្រជា ពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់ពណ៌សម្បុរពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ។

នាឱកាសនោះដែរ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចេះថែទាំសុខភាព ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អមានកម្លាំងមាំមួននោះបងប្អូននឹងអាចមានឱកាសក្នុងការដើរហើរ រកទទួលទានចិញ្ចឹមជីវិតបានយ៉ាងងាយស្រួល។ សុខភាពគ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះឡើយ។ ដូច្នេះជំងឺមិនឆ្លង៤មុខ ដែលប្រជាពលរដ្ឋគួរតែយល់ដឹង និងការពារកុំឱ្យកើតមានចំពោះខ្លួន និងក្រុមគ្រួសារនោះគឺទី១៖ ជំងឺទឹកនោមផ្អែម, ២៖ ជំងឺបេះដូង, ៣៖ ជំងឺរលាកផ្លូវដង្ហើម និង៤៖ ជំងឺមហារីក។ ជំងឺទាំង៤នេះបើយល់ដឹងពីវានោះយើងអាចការពារសុខភាពបាន វិធីការពារ គឺកុំពិសារគ្រឿងកំប៉ុង គ្រឿងស្រវឹងដោយពិសាតាមយករង្វាន់ កុំជក់បារី ចំណីអាហារត្រូវមានអនាម័យជានិច្ច កុំហូបផ្អែមពេក ឬប្រៃពេក ត្រូវដាំដុះបន្លែបង្ការធម្មជាតិនៅក្នុងលំនៅឋានរបស់បងប្អូនសម្រាប់ទទួលទានក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ចៀសវាងការទិញបន្លែបង្ការពីទីផ្សារដែលបន្លែបង្ការមួយចំនួនអាចមានជាតិគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ចំពោះការបម្រែបម្រួលអាកាសធាតុនៅរដូវប្រាំងកន្ល ងទៅនេះដោយពិនិត្យឃើញថា មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនៅលើពិភពលោកក៏បានឡើងរលកកម្ដៅយ៉ាងខ្លាំងដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានស្លាប់ផងដែរ។ ដើម្បីទប់ទល់នឹងសភាពការនេះ គឺយើងត្រូវតែហូបទឹកឱ្យបានច្រើន និងចូលរួមថែរក្សាបរិស្ថានធម្មជាតិដូចជាការដាំដើមឈើនៅតាមភូមិឋាន ទុកដាក់សំរាមក្នុងស្បោ ងប្លាស្ទិកទុកដាក់ឱ្យបានល្អ ឬក៏ដុតចោលឱ្យឆ្ងាយពីលំនៅដ្ឋានរបស់បងប្អូន។ បើយើងធ្វើបានដូចខាងលើនេះ នោះយើងទាំងអស់គ្នាបានចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុដើម្បីទទួលបានសុខភាពល្អ និងមានអាយុវែងគ្រប់ៗគ្នា។

បើតាមលោកស្រី ប៊ន សុភីអនុ ប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង បានរាយការណ៍ថាយោងរបាយការណ៍របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រយៈពេល៦ខែ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមខេត្តនិងអនុសាខាក្រុងស្រុកបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះសរុបចំនួន២១៧ គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ អគ្គីភ័យ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ផ្ទុះគ្រាប់បែក ស្ត្រីសម្រាលកូន ស្ត្រីកូនតូច ចាស់ជរាគ្មានទីពឹងជនពិការកុមារកំព្រា អ្នកពុលអាហារ។ក្នុងនោះមានអំណោយកាកបាទក្រហមកម្ពុជាចំនួន ៣៦គ្រួសារ អំណោយសាខា ៧៤គ្រួសារ និងអនុសាខាក្រុងស្រុកចំនួន១០៧គ្រួសារ។

ដោយឡែកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលនេះបានចែកជូនប្រជាពលរដ្ឋចំនួន៦៥៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូ, មី១កេស, ទឹកត្រីទឹកស៉ីអ៉ីវ១យួរ, ត្រីខ១០កំ ប៉ុង, ឃីត១កញ្ចប់ និងថវិកាមួយចំនួន៕