(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រី Julie Bishop ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ ជំនួបនេះបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអនុវត្តកុងសង់ស៊ីស៥ ចំណុចរបស់អាស៊ាន ក៏ដូចជា៖ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា៕