(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង នាយទាហានថ្នាក់ឧត្តមសេនីយ៍ ៤រូប ជាអគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ។

នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានតែងតាំងនេះ រួមមាន៖
១៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ ០០០០៧៥ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
២៖ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា អត្តលេខ ០០០០៩៦ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣៖ ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អត្តលេខ ០០៨៥៦៩ ជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤៖ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ ជា អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ

ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

>