(សៀមរាប)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន និង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីក្រុងពាលីសាង់ សងស្ពានថ្មីមួយ នៅជាប់ស្ពានថ្មព្រះរាជដំណាក់ និងស្ពានវត្តពោធិ៍លង្កា ក្នុងក្រុងសៀមរាប។
ពិធីនេះក៏មានការចូលរួមពី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ មួយចំនួនទៀត។
សូមជំរាបថា ស្ពានថ្មីនេះ នឹងត្រូវចាប់ផ្ដើមបើកការដ្ឋានសាង់សង នៅព្រឹកស្អែកនេះ៕