(បន្ទាយមានជ័យ)៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយ:App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយបែត បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីជាក់ស្តែង ពាក់ព័ន្ធបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖

១៖ សារធាតុញៀនចំនួន១កញ្ចប់តូច
២៖ ថ្នាំគ្រាប់ (WY) ពណ៌ក្រហម ចំនួន១០៦គ្រាប់ និងពណ៍បៃតងចំនួន៤គ្រាប់
៣៖ ម្សៅម្មត់សង្ស័យជាសាធាតុញៀនចំនួន២
៤៖ ទូរស័ព្ទដៃចំនួន២គ្រឿង និងលិខិតឆ្លងដែន១ក្បាល
៥៖ ដែកកេះ និងឧបករណ៍ប្រើប្រាស់ចំនួន១
៦៖ ដបសម្រាប់ប្រើប្រាស់ និងទុយោចំនួន២
៧៖ ថង់សម្រាប់ច្រកគ្រឿងញៀន និងកាបូបដាក់ថ្នាំញៀនចំនួន១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕