(បាងកក)៖ ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិះសរុប ១៥០នាក់ បានលិច ទៅក្នុងដងទន្លេមួយនៃខេត្តភាគកណ្តាលប្រទេសថៃ ក្នុងថ្ងៃអាទិត្យនេះ បានបណ្តាលឲ្យមនុស្ស សរុប ១៣នាក់ហើយបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។
មន្ត្រីប៉ូលិសជាតិថៃលោក Thanat Saengaroon បានប្រាប់ CNN ថាមនុស្សដែលស្លាប់ទាំង អស់នោះ គឺបានធ្វើដំណើរតាមទូកត្រឡប់មកពីធ្វើពិធីបុណ្យមួយដ៏ល្បីល្បាញនៅក្នុងខេត្ត។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានម្នាក់គឺជាកុមារ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ កំណត់ចំនួនច្បាស់លាស់នៅឡើយទេ ថាតើមនុស្សប៉ុន្មាននាក់ទៀតកំពុងបាត់ខ្លួន។
ហេតុការណ៍ដ៏អកុសល្យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃ អាទិត្យនេះ ម៉ោងនៅទីក្រុងបាងកក ខណៈគ្រោះថ្នាក់បានកើតឡើងនៅក្នុងខេត្ត អាយុធ្យា ភាគកណ្តាលប្រទេសថៃ។ ដោយឡែកសម្រាប់អ្នកដែលនៅរស់ និងរងរបួស ក៏អាជ្ញាធរថៃ មិនទាន់បានបញ្ជាក់ឲ្យដឹងពីចំនួនច្បាស់លាស់នោះដែរ៕