Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះនាយឧត្តមសេនីយ៍ គន់ គីម និងភរិយា ព្រមទាំងគ្រួសារ អញ្ជើញដាក់បិណ្ឌ ៦វត្ត នៅក្នុងក្រុងតាខ្មៅ

18-09-2016 16:00

(កណ្តាល)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងភរិយាលោកស្រី គឹង ចាន់ឌី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញដាក់បិណ្ឌ នៅវត្តចំនួន៦ នៅក្នុងក្រុងតា ខ្មៅ ខេត្តកណ្តាល។

វត្តដែលនាយឧត្តមសេនីយ៍ គន់ គីម និងភរិយា ព្រមទាំងក្រុមគ្រួសារបានអញ្ជើញទៅដាក់បិណ្ឌនោះរួមមាន៖ វត្តព្រែកឫស្សី ធម្មយុ និងមហានិកាយ វត្តព្រែកហូរ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តក្រពើហារ។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ នាយឧត្តមសេនីយ៍ គន់ គីម និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។

បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យមគ្គផលកើតចេញពី ការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួប ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត៕