(ត្បូងឃ្មុំ)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែមើលឃើញពីថា បុគ្គល សមរង្សី ដឹកនាំដោយផ្តាច់ការ បំពុលសង្គម បក្សពួកនិយម ជាមេដឹកនាំមិនច្បាស់លាស់ញ៉ុសញ៉ុងឲ្យប្រជាពលរដ្ឋឈ្លោះគ្នា គ្មានការទទួលខុសត្រូវចំពោះអ្នកគាំទ្រ ចំពោះប្រជាពលរដ្ឋដោយរត់យករួចខ្លួនទៅក្រៅប្រទេស។
ដើម្បីតែមហិច្ឆិតាចង់បានអំណាចផ្ទាល់ខ្លួន បុគ្គល សមរង្សី បានធ្វើការបំភ្លៃព័ត៌មាន ដើម្បីរាំងខ្ទប់គម្រោងព្រែកជីកហ្វូនណនតេជោ ដែលប្រជាពលរដ្ឋគ្រប់រូបបានដឹងថា គម្រោងព្រែកជីកដ៏ធំនេះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។
អស់សង្ឃឹមនឹងបក្សប្រឆាំងដែលចេះតែភូកុហក បោកប្រាស់ និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។