(ភ្នំពេញ)៖ រថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5866 ត្រូវកម្លាំងអាវុធហត្ថយកទៅរក្សាទុក នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ ខណៈរថយន្តនេះ ត្រូវបានប្រទះប្លង់ចោល រយៈពេល២ថ្ងៃពី២យប់មកហើយ ប៉ុន្តែទើបតែព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើត្រូវបានគេយកទៅប្លុងចោលនៅ ចំណុចភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត បើបានឃើញរថយន្តរបស់ខ្លួន សូមទៅយកវិញនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕