(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តព្រៃវែង ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន» ដែលពិធីនេះបានប្រព្រឹត្តទៅនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ក្រុងព្រៃវែង។

យោងតាមលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា គិតត្រឹមខែឆមាសទី១ ឆ្នាំ២០២៤ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០៤ ករណីឃាត់ខ្លួន ជនសង្ស័យចំនួន២៥១នាក់ (ស្រី២៣នាក់) ក្នុងនោះករណីជួញដូរ និងរក្សាទុក៧៤ករណី, ករណីប្រើប្រាស់២២ករណី និងបង្ក្រាបតាមដីកា៨ករណី។ ដកហូតថ្នាំញៀនគ្រប់ប្រភេទសរុបចំនួន ៧.៨៩០,៦៤ ក្រាម, ទូរស័ព្ទដៃចំនួន ១៩៥គ្រឿង, ឡាន ៥គ្រឿង, ម៉ូតូ ២០គ្រឿង, ជញ្ជាំង ១២គ្រឿង, អាវុធខ្លី ១ដើម និងដាវខ្លី១ដើម។

ភិបាលរងខេត្ត បន្តថា អនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់វិធានការម៉ឺនម៉ាត់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលបាលថ្នាក់ ក្រោមជាតិ រដ្ឋបាលខេត្ត បានរៀបចំតេស្តទឹកមូតរកសារធាតុញៀនជំហានទី១ ចំពោះមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា បម្រើការងារតាមន្ទីរ អង្គភាពនៃខេត្តព្រៃវែង ចំនួន ៣៣មន្ទីរ អង្គភាព មានមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសរុបចំនួន ២.០៥៥ នាក់ ក្នុងនោះបានធ្វើតេស្តចំនួន ១.៩៩៦នាក់ ជារួមលទ្ធផលអវិជ្ជមាន។

ចំពោះមន្ត្រីរាជការ និងមន្ត្រី កិច្ចសន្យាដែលខកខានមិនបានមកធ្វើតេស្តទឹកមូតរកសារធាតុញៀន ដោយមូលហេតុ កំពុងព្យាបាលជំងឺ ស្ថិតក្នុងស្ថានភាពទំនេរគ្មានបៀវត្ស និងសុំច្បាប់ឈប់សំរាក រដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្តឲ្យមន្ត្រីទាំងនោះមកធ្វើតេស្តឲ្យបានគ្រប់ៗគ្នា។

ដោយឡែក ចំពោះមន្ត្រីនគរបាលក្នុងខេត្ត បានធ្វើតេស្តទឹកមូតរកសារធាតុញៀនចំនួន ០៤លើក ក្នុងចំណោមមន្ត្រីនគរបាលសរុបចំនួន ២.០២៦នាក់ បានមកធ្វើតេស្តចំនួន ១.៩១៥នាក់, មិនបានមកធ្វើតេស្តចំនួន ៩៩នាក់, ទៅរៀនចំនួន ៨២ នាក់ និងអ្នកមានជំងឺ ១៦នាក់។ មន្ត្រីនគរបាលដែលរកឃើញមានសារធាតុញៀនចំនួន ១៣ នាក់ (មន្ត្រីទាំង១៣នាក់នេះ ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ)។

នៅក្នុងឱកាសនោះ លោកសួន សុម៉ាលីន បានផ្តល់នូវអនុសាសន៍ មួយចំនួន៦ចំណុចសំខាន់រួមមាន៖