(ភ្នំពេញ)៖ ក្រោយភ្លៀងមួយមេធំ នាយប់ថ្ងៃទី ១៧ កញ្ញា រហូតមកទល់ម៉ោងប្រមាណ ១១៖៣០ នាទី ថ្ងៃទី១៨ ខែកញ្ញានេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានដេកត្រាំទឹកមួយយប់ ខណៈដែលគេមើលឃើញថា ស្ថាននីយ៍បូមទឹកហាក់ ដូចជាមិនដំណើរ។

 បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលរងការលិចលង់ បានឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ វេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ ទៅហើយ ផ្ទះរបស់ពួកគាត់នៅតែលិចលង់ ដោយសារទឹកភ្លៀងកាលពីយប់មិញ ដែលភាគច្រើននៅម្តុំ ប្រឡាយបឹងត្របែក និងម្តុំបឹងទំពន់តែម្តង។

ប្រជាពលរដ្ឋទាំងនោះ ក៏បានចោទជាសំណួរថា តើស្ថាននីយ៍បូមទឹកបឹងត្របែក និងស្ថាននីយ៍បូមទឹកបឹងទំពន់ដំណើរការឬអត់ បានជារហូតមកទល់ពេលនេះហើយ ការលិចលង់នៅតែមិនទាន់ស្រកទៀត។

ហើយម្យ៉ាងទៀតអាចប្រហែលមកពី ទីតាំងមួយចំនួនត្រូវបាន គេរំលោភយកធ្វើជាកម្មសិទ្ធិ ចាក់ដីលប់បឹង ក៏ថាបាន។ ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរង់ការប៉ះពាល់ សូមអំពាវនាវដល់អាជ្ញាធរ និងមន្រ្តីជំនាញមេត្តា ជួយអន្តរាគមធ្វើយ៉ាងណា បូបទឹករំដោះទៅកន្លែងផ្សេង ឲ្យបានឆាប់រហ័យផង។

ពាក់ព័ន្ធការលិចលង់ទឹកនេះ ប្រជាពលរដ្ឋខ្លះបានឲ្យដឹងថា មកពីកន្លែងបឹងខ្លះនៅខណ្ឌមានជ័យត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យឈ្មួញចាក់ដីលុប ធ្វើជាសំណង់រឹងមាំ ហើយបញ្ហានេះសំណង់នេះ ត្រូវបានមន្រ្តី សាលាខណ្ឌមានជ័យលួចទម្លាយថា គឺនាយករដ្ឋបាលសាលាខណ្ឌ ដែលជាអតីតប្រធានផ្សារច្បារអំពៅ ហួយ វីរៈ ជាអ្នកដើរកាង៕