Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករយល់ព្រម បើកឲ្យមាន​ចរាចរណ៍​ផ្លូវជាតិលេខ ៥ វិញហើយ ខណៈពេលនេះ​អភិបាលខេត្ត​បាត់ដំបង ពិភាក្សាដោះស្រាយ​ជាមួយកសិករ

18-09-2016 13:07

(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅមុននេះបន្តិចថា ផ្លូវជាតិលេខ៥ អាចធ្វើចរាចរណ៍ដូចធម្មតាវិញហើយ នៅប៉ុន្មាននាទីមុខនេះ ហើយខណៈពេលនេះ លោកកំពុងពិភាក្សាដោះស្រាយជាមួយ ប្រជាកសិករ។

លោក ច័ន្ទ សុផល បានបញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហានេះ ជូនប្រជាកសិករឲ្យអស់ពីលទ្ធភាព ហើយពេលនេះផងដែរ ទាំងប្រជាកសិករ និងអជ្ញាធរខេត្ត កំពុងធ្វើការចរចាគ្នាអំពីតម្លៃស្រូវ និងគុណភាពស្រូវ ស្ថិតកន្លែងដែលពួកគាត់តវ៉ា តាមចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង៕