(ភ្នំពេញ)៖ ផលិតកម្មRock នារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ បានធ្វើសន្និសីទសាព័ត៌មាន មួយស្តីពីការចាក់បញ្ចាំងភាពយន្ត ចំនួន៣ព្រមគ្នាគឺរឿង ជំនួញអាគម, នារីវេទមន្ត និងរឿង ចេនឡា២ ដែលភាពយន្តទាំងបីនេះ បានចាយទុនអស់ជាង ៣០ម៉ឺនដុល្លារ។
ថ្លែងក្នុងសិន្និសីទសាព័ត៌មានលោក យឹម សុសត្យា ប្រធានគ្រប់គ្រងទូទៅរបស់ផលិតកម្ម Rock បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេងក្នុងការចាក់បញ្ចាំងរឿងសិស្សប្អូនសំណព្វចិត្ត កន្លងមកនោះបច្ចុប្បន្ន Rock ផលិតបានរឿងចំនួន ៣ផ្សេងទៀត ដែលបានកាត់តបញ្ចូលសម្លេង រួចរាលជាស្ថាពរទាំងអស់។មិនតែប៉ុណ្ណោះខ្សែភាពយន្តទាំង ៣រឿង ខាងលើនេះគឺ មានរសជាតិខុសៗគ្នា។
លោក យឹម សុសត្យា បានបញ្ជាក់ថា ខ្សែភាពយន្តទាំង ៣នេះ គឺចំណាយក្នុងផលិតអស់ មិនតិតជាង ៣០ដុល្លារ នោះទេដោយហេតុថាដើម្បីឲ្យ គុណភាពនៃរឿងនីមួយៗ កាន់តែមានភាពទាក់ទាញនិងទទួលការគាំទ្រពី សំណាក់ទស្សនិកជន។ ម្យ៉ាងទៀតក្នុងចំណោមរឿងទាំង ៣ នេះ គឺមានមួយរឿងដែលត្រៀមយកទៅ ចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ គឺខ្សែភាពយន្តរឿង នារីវេទ មន្តដែលជាស្នាដៃនិពន្ធផលិត ដោយជនជាតិបរទេស លោក Jimmy Henderson។
ប្រធានគ្រប់គ្រងទូទៅរបស់ផលិតកម្ម Rock លោក យឹម សុសត្យា បានក៏បានបង្ហើបប្រាប់ពីការចំណាយលើ សាច់រឿងនីមួយៗនោះថា សម្រាប់រឿងទី១, ជំនួញអាគម ដែលត្រៀមចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខគ្រប់រោងកុនទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ (រោងកុនលុច្ស ខេត្តសៀមរាបនិងខេត្តកំពង់ចាម ក្នុងពេលតែមួយព្រមគ្នា) គឺចំណាយថវិកាអស់ចំនួន ៦ម៉ឺនដុល្លារ។
ដោយឡែកសម្រាប់រឿងទី២, នារីវេទមន្ត ដែលគ្រោងចាក់បញ្ចាំងផ្លូវការនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦តាមបណ្តារោងកុនទំនើបៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះគឺបានចំណាយថវិកាអស់រហូត ២០ម៉ឺនដុល្លារ ឯណ្ណោះព្រោះរឿងនេះ ជារឿងខ្នាត់អន្តរជាតិដែលនឹងត្រូវចាក់បញ្ចាំងនៅក្រៅស្រុកផងដែរ ។ ខណៈដែលរឿងនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់បំរាមហាមក្មេងអាយុក្រោម ១៥ឆ្នាំចូលទស្សនា។
ចំណែករឿងទី៣,ចេនឡា២ ឯណេះវិញត្រូវបានលោក យឹម សុសត្យា បញ្ជាក់ឲ្យដឹងដែរថាបានចំណាយថវិកា ក្នុងការផលិតរហូត ១០ម៉ឺនដុល្លារ ឯណ្ណោះហើយរឿងនេះត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្រប់រោងកុនទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
បើតាមការឲ្យដឹងពីផលិតកម្មជន ជាតិបរទេសដែល បានផលិតភាពយន្តរឿង នារីវេទមន្ត លោក Jimmy បានថ្លែងដែរថាខ្សែភាពយន្តរឿង នារីវេទយន្ត ដែលចាយទុនច្រើនជាងគេរហូតដល់២០ម៉ឺនដុល្លារនេះគឺជាភាពយន្តមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារទាំងអស់នៃផលិតកម្មរ៉ុក ដើម្បីផលិតឲ្យបានភាពយន្តមួយប្រកប ដោយគុណភាពស្តង់ដា អន្តរជាតិដែលអាចលក់ចេញ ទៅទីផ្សាក្រៅស្រុកនិងអាចទទួល បានពានរង្វាន់ក្នុងការប្រកួតមហោស្រព ភាពយន្តអន្តរជាតិនិងអន្តរជាតិ។
សូមបញ្ជាក់ថា ផលិតកម្ម Rock ពេលនេះបានប្តូរមកជា Rock Entertainment Production ហើយ Rock Entertainment Production ផលិតខ្សែភាពយន្តផង និងរឿងភាគដាក់បញ្ចាំងនៅទូរទ្សន៍ផងដែរ។ ជាពិសេសក៏មានរឿងខ្នាតអន្តរជាតិ ដើម្បីលក់នៅក្រៅស្រុកថែមទៀត៕