Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមកច្រានចោលគណនី TikTok ក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ និងរូបថតរបស់ នាយឧត្តមសេនីយ៍ ស ថេត, សមត្ថកិច្ចកំពុងស្រាវជ្រាវចាត់វិធានការ

25-06-2024 13:10

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី TikTok ក្លែងក្លាយចំនួន២ ឈ្មោះ «Sar Theth» ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្រៅពីគណនី TikTok អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Facebook មួយទៀតដូចគ្នា ដែលប្រើប្រាស់ឈ្មោះ នាយឧត្តមសេនីយ៍ ស ថេត ជាភាសាអង់គ្លេស «Theth Sar» និងដាក់តាំងរូបរបស់នាយឧត្តមសេនីយ៍។ ករណីទាំង២នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូន អ្នកចូលចិត្តលេងបណ្ដាញសង្គមថា គណនី (Account) ទាំង៣ខាងក្រោមនេះជា គណនី (Account) ក្លែងក្លាយ‌។ សមត្ថកិច្ចជំនាញកំពុងចាត់វិធានការស្រាវជ្រាវ សូមបងប្អូនកុំយកទៅចែករំលែក (Share) បន្ត គឺជាអំពើខុសច្បាប់»