(ភ្នំពេញ)៖ ពលករ និងពលការិនីខ្មែរដែលចាញ់បោកមេ្យល់ទៅប្រទេសមីយ៉ាន់ម៉ា ចំនួន៥នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅមីយ៉ាន់ម៉ា និងបាងកក រួមទាំងភាគីពាក់ព័ន្ធ។

ពលករ និងពលការិនីទាំងនោះ បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលរហូតដល់ពួកខ្លួនបានមកដល់ប្រទេសកម្ពុជា។

ខាងក្រោមនេះជាវីដេអូរបស់ពលករពលការិនី៖