(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp ដើម្បីលើកទឹកចិត្តស្នាដៃកូនខ្មែរ និងសម្រាប់រក្សាសុវត្ថិភាពព័ត៌មានសន្តិសុខជាតិ, លោក ពេជ្រ ស្រស់ ជាអ្នកនយោបាយ និងជាប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសភ្លាមៗ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន និងចាប់ផ្តើមប្រើប្រាស់ CoolApp ចាប់ពីពេលនេះតទៅ។

លោក ពេជ្រ ស្រស់ បានសរសេរៀបរាប់នៅលើតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា «ខ្ញុំបានប្រើប្រាស់ CoolApp រួចយូរហើយ ក៏ប្រើប្រាស់បានមួយរយៈដែរ ខលមិនរអាក់រអួលទេ ដូច្នេះល្មមដល់ពេលប្រើរបស់ខ្លួនឯងហើយ»។

ជាការពិតណាស់ តាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន CoolApp មានភាពងាយស្រួលលើចំណុច៣៖
១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។
២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសំឡេងបានលឿន។
៣. ហៅនិយាយឆ្លងឆ្លើយ និង Video call បានយ៉ាងច្បាស់ល្អ។ សរុបមក វាប្រើ Internet តិចជាងប្រព័ន្ធផ្សេងទៀត៕