(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអាទិត្យនេះបានសរសេរថា «បន្ទាប់ពីដំណើរក្នុងចម្ងាយផ្លូវជាង១២៥០គីឡូម៉ែត្រ។ ថ្ងៃនេះជាថ្ងៃសំរាកចុងសប្ដាហ៏ ឆ្លៀតពេលមកកីឡាវាយកូនគោលនៅពេលព្រឹក មុនចាប់ផ្តើមការងារនៅពេលល្ងាច។ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងច្រើន ដែលអនុគ្រោះដល់កសិករ សំរាប់ការងារកសិកម្ម ទីលានវាយកូនគោល មិនងាយស្រួលក្នុងការវាយនោះឡើយ»។
នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «សំរាប់ខ្ញុំកសិកម្មរបស់ប្រជាជនយើងសំខាន់ជាងកីឡាកូនគោល។ សូមឱយភ្លៀងបន្តធ្លាក់ដើម្បីកសិកម្មរបស់ជាតិ»៕