(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចូលទៅឆែកឆេរ ទីតាំងស្តុកឈើដ៏ធំមួយកន្លែង ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយរកឃើញឈើជិត ៥០ម៉ែត្រគូប។
ជាមួយគ្នានេះសមត្ថកិច្ច ក៏បានរកឃើញប្រេងឆាដែលគេប្រើរួច ជាច្រើនធុងនៅក្នុងឃ្លាំងនោះផងដែរ។ បើតាមសមត្ថកិច្ច ម្ចាស់ទីតាំងឈើខាងលើ នេះមានឈ្មោះ ធឿន ហៅ តុល៕