(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ក្រាបករណីចែកចាយ រក្សាទុកគ្រឿងញៀនចំនួន ២ករណី ផ្សេងគ្នាដោយចាប់ខ្លួន ជនសង្ស័យ ៤នាក់ ដកហូតថ្ នាំ១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា ករណីទី១ កើតឡើងនៅភូមិតានៃ ឃំុជេីងគោ ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖ ទី១ឈ្មោះ ហុង ដែន អាយុ១៦ឆ្នាំ ទី២ឈ្មោះ ឌៀវ ហេង អាយុ២៤ឆ្នាំ និងទី៣ឈ្មោះ ឆន រតនា អាយុ ២៥ឆ្នាំ ដោយដកហូតបានថ្នាំញៀន មេតំហ្វេតាមីន ២កញ្ចប់ធំ និង៦កញ្ចប់តូច ដាវ១ដេីម ពូថៅ១ដេីម និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។ ករណីទី២ នៅភូមិ2 សង្កាត់2 ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ ដាវី ភេទប្រុស អាយុ២៦ឆ្នាំ ដោយដកហូតបានថ្នាំញៀន មេតំហ្វេតាមីន ចំនួន៣កញ្ចប់។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានបញ្ជូនទៅសួរនាំ នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមច្បាប់៕