Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ដៀប សុផល៖ សម្ដេចតេជោ ហ៊ុន សែន ជាអ្នកទស្សនវិទ្យា និងជាអ្នកនយោបាយដែលមានភាពបត់បែនខ្ពស់ រក្សាបាននូវសន្ដិភាពជាតិ (Video inside)

24-06-2024 17:47

(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ដៀប សុផល បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាអ្នកទស្សនវិជ្ជា មានមនោគមន៍វិទ្យាផ្ទាល់ខ្លួន និងប្រកបដោយភាពបត់បែនខ្ពស់។ លោកបណ្ឌិត លើកឡើងបែបនេះ នៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាមួយគ្នានេះដែរលោកបណ្ឌិត ដៀប សុផល បានអះអាងថា ដោយសារតែភាពបត់បែននេះហើយ បានធ្វើឲ្យការដឹកនាំរបស់សម្ដេច អាចរំដោះប្រទេសចេញផុតពីសង្រ្គាម និងអាចបន្តបាននូវសន្តិភាពរយៈពេលវែង ដែលប្រទេសកម្ពុជាមិនធ្លាប់មាននារយៈពេល៥០០ឆ្នាំចុងក្រោយនេះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនា ការលើកឡើងរបស់លោកបណ្ឌិត ដៀប សុផល ដូចតទៅ៖