(ភ្នំពេញ)៖ រជ្ជកាលមាសតេជោសែន គឺជាឈ្មោះដែលលោកបណ្ឌិត ដៀប សុផល ហោះទៅកាន់សម័យដឹកនាំឲ្យសម្ដេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាពរបស់កម្ពុជា ដែលបាននាំកម្ពុជាឆ្លងផុតសម័យសង្រ្គាមដ៏រ៉ាំរ៉ៃ ហើយបន្តរក្សាបាននូវសន្តិភាពរយៈពេលដ៏វែងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា អស់រយៈពេល៥០០ឆ្នាំចុងក្រោយនេះ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានផ្សាយចេញនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានអះអាងថា គ្មាននរណាម្នាក់មិនទទួលបានផលប្រយោជន៍ពីរជ្ជកាលមាសតេជោសែនឡើយ សូម្បីតែក្រុមប្រឆាំង។ លោកថា បើគ្មានសន្តិភាព គេក៏មិនមានឱកាសនៅក្នុងការប្រឆាំងរាជរដ្ឋាភិបាលដែរ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖