(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់សម្តេចតេជោ ក្នុងការឆ្លងចូលទៅប្រទេសវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកបណ្ឌិត ដៀប សុផល បង្ហាញឲ្យដឹងថា ពេលនោះសូម្បីតែអង្គការសហប្រជាជាតិក៏ទទួលស្គាល់រដ្ឋាភិបាលរបស់ កម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត ដែរ ខណៈព្រំដែនថៃ និងឡាវ ឆ្ងាយពីមូលដ្ឋានទ័ពរបស់សម្ដេចតេជោ មានតែព្រំដែនវៀតណាមទេ ដែលនៅជិតជាងគេ មានប្រវែងត្រឹមតែ ៩គីឡូម៉ែត្រតែប៉ុណ្ណោះ។ ដូច្នេះការឆ្លងទៅកាន់ប្រទេសវៀតណាម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់កាលៈទេសៈនោះ។ ការបញ្ជាក់របស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ។