(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ចំនួន៨ករណី ឃាត់ខ្លួន២០នាក់ មុខសញ្ញាជួយដូរចំនួន៩នាក់ មុខសញ្ញាប្រើប្រាស់១១នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន៣.០៧ក្រាម និង៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន ២ករណីឃាត់ខ្លួនមនុស្ស៨នាក់, នគរបាលភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរសៀមរាប បង្រ្កាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និង នគរបាលកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕