(កំពង់ឆ្នាំង)៖ សមាគមក្រុមការងារ១០០រាត្រី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំអង្គការសមាគមដៃគូរ ចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ដែលស្ថិតនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពី លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

នាឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានបញ្ជាក់អំពីទិសដៅមួយចំនួនដូចខាងក្រោម៖
* ជុំរុញអភិរក្សតំបន់អេកូឡូស៊ី ថែរក្សាព្រៃលិចទឹក នឹងមច្ឆាជាតិនៅជុំវិញបឹងទន្លេសាប
* អនុវត្តនូវយុទ្ធការ «បរិស្ថានស្អាតនឹងទេសចរណ៍» នៅជុំវិញបឹងទន្លេសាប ឱ្យស្របទៅតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងក្រសួងធនធានទឹក និងឧតុនិយម៕