(ភ្នំពេញ)៖ លោក កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។ នេះសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌៕