(ត្បូងឃ្មុំ)៖ សកម្មជនដ៏សំខាន់ និងប្រជាពលរដ្ឋដែលគាំទ្រ គណបក្សភ្លើងទៀន នៅមូលដ្ឋានស្រុកអូររាំងឳ នៃខេត្តត្បូងឃ្មុំ ចំនួន ៣០នាក់ បានប្រកាសជាសាធារណៈដើរចេញពីគណបក្សភ្លើងទៀន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញគណបក្សភ្លើងទៀនបានបែកបាក់ គ្មានអ្នកដឹកនាំច្បាស់លាស់ បក្សពួកនិយម បង្កតែចលចលក្នុងសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រលំ និងបែកបាក់ ឈ្លោះប្រកែកគ្នាតែប៉ុណ្ណោះ

អតីតសកម្មជនគណបក្សភ្លើងទៀត បានបញ្ជាក់ថា ដោយសារមើលឃើញពីគុណតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសគម្រោងសាងសងព្រែកជីកហ្វូណនដែលពួកគាត់យល់ឃើញថាជាសសៃឈាមសេដ្ឋកិច្ចយ៉ាងសកម្មរបស់កម្ពុជា ដើម្បីឆ្ពោះទៅការអភិវឌ្ឍ ប៉ុន្តែផ្ទុយទៅវិញ បុគ្គល សម រង្សី បែរជាប្រឆាំងនឹងគម្រោងនេះ ក្រោមហេតុផលនយោបាយ អត្មានិយម ដើម្បីអំណាចផ្ទាល់ខ្លួន មិនគិតពីការរីកចម្រើនរបស់ប្រទេសនោះឡើយ ដូចនេះ ទើបពួកគាត់ផ្លាស់ប្ដូរផ្នត់គំនិតងាកមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយមានថ្នាក់ដឹកនាំបក្សភ្លើងទៀនជាច្រើនរូប រួមទាំងអ្នកគាំទ្រយ៉ាងច្រើនផុសផុស កំពុងនាំសម្រុកចាកចេញពីបក្សភ្លើងទៀន ហើយទៅរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។ ការចាកចេញរបស់ពួកគេក្រោមហេតុផលអស់ជំនឿលើការដឹកនាំរបស់បក្សភ្លើងទៀន៕