(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារបច្ចេកទេសជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តតាកែវ។

ក្នុងពិធីប្រគល់នោះរួមមាន៖ ម៉ាស៊ីនវាស់វែងចំនួន២០ សម្រាប់ កុំព្យូទ័រយួរដៃចំនួន ១០គ្រឿង ដើម្បីសម្រួលនិងបង្កេីនល្បឿនក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕