(កោះកុង)៖ ដោយសារអាកាសធាតុ និងសីតុណ្ហភាពមានសម្ពាធទាបបណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងរយៈពេល២ថ្ងៃ១យប់ បណ្តាលឲ្យផ្លូវមួយចំនួនពិបាកធ្វើចរាចរ និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ មានការលិចចូលក្នុងផ្ទះ តែមិនបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតដល់មនុស្សសត្វឡើយ។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មេឃនៅតែបន្តធ្លាក់យ៉ាងខ្លាំងដដែល។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាននិយាយថា ឆ្នាំនេះខុសប្លែកពីរាល់ឆ្នាំដោយទឹកភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃ បណ្តាលឲ្យទឹកភ្លៀងលិចហូរចូលដល់ក្នុងផ្ទះពួកគាត់ និងលិចផ្លូវបណ្តាលឲ្យពិបាកក្នុងការធ្វើចរាចរចេញចូល តែមិនបណ្តាលខូចខាតទ្រព្យសម្បត្តិឡើយ ប៉ុន្តែកូនសិស្សមិនអាចទៅសាលារៀនបាន ហើយអី្វដែលសំខាន់អាព្យាបាលត្រូវថែរក្សាកូនតូចៗ មិនឲ្យចុះលេងទឹកទេខ្លាចមានហានិភ័យខ្ពស់។

រយៈពេល២ថ្ងៃនេះ គេមិនទាន់ឃើញអាជ្ញាក្នុងមូលដ្ឋានចុះ ដើម្បីរកដំណោះស្រាយនៅពេលរាំងនារដូវប្រាំងឡើយ៕